12:40 AM
0

ភ្នំពេញ៖ តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ភ្លេងរីខត(Pleng Record)កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជន និងមិត្តៗយុវវ័យ ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញ វីដេអូឃ្លីបរបស់នាង មួយត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ដ៏ពេញនិមយមួយនេះ ហើយគេបានឃើញ នាងយំត្អួញត្អែបង្ហូរ ទឹកភ្នែកសស្រាក់សស្រាំ ដែលមើលទៅហាក់ ដូចជាមនុស្សម្នាក់ កំពុងតែជួបវិបត្តិស្នេហា ។
បន្ទាប់ពីលេចធ្លាយ វីដេអូឃ្លីប ដែលបង្ហាញពី ការបង្ហូរទឹកភ្នែក របស់ស្រីស្រស់សាច់ស គៀត សុវណ្ណាឡាង ស្ទើរមិនគួរឲ្យជឿនេះមក ត្រូវបានមហាជនទូទៅគិតថា នាងស្រក់ទឹកភ្នែក ដោយសារជារឿង ស្នេហាជាមួយសង្សារ ។ តែទោះជាយ៉ាងណា តារាសម្តែងដែលវិវត្តន៍ខ្លួន មកជាតារាចម្រៀងរូបនេះ ពីមុនមក មិនដែលពើបប្រទះ នឹងរឿងរ៉ាវស្នេហាជាមួយ បុរសណាម្នាក់ឡើយ គ្រាន់តែមានព័ត៌មានថា មានអ្នកតាមស្រឡាញ់ច្រើន។
ដូច្នេះ នៅពេលដែលលេចធ្លាយវីដេអូឃ្លីប មានរយៈពេល៤២វិនាទីនេះ ចេញមក ស្រាប់តែធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើលជាខ្លាំង ។ តាមរយៈវីដេអូនេះ នាងបានរៀបរាប់ ទាំងទឹកភ្នែករហាម ហូរកាត់ផែនថ្ពាល់ ដ៏ក្រហមឆ្អិនឆ្អៅ លាយឡំនឹងសម្លេង ខ្សឹបខ្សួលអួលដើម ក ថា "បងធ្លាប់ប្រាប់ថា.. ស្នេហាគឺវាអស្ចារ្យ... ពេលដែលយើងមានវា ហើយវាក៏គ្មាន អ្វីអស្ចារ្យដែរ នៅពេលដែលគ្មានវា នៅក្នុងដៃ... តើបងដឹងអត់..? គឺវាអស្ចារ្យសម្រាប់ អូនគ្រប់ពេលវេលា ហ៊ិ.. ហ៊ិ..ហ៊ិ..(យំ)........!" ។
តាមរយៈការយំរៀបរាប់របស់ តារាចម្រៀងមិនដែល ជួបរឿងអាស្រូវស្នេហា គៀត សុវណ្ណាឡាង នៅក្នុង វីដេអូឃ្លីបនេះ ថ្វីដ្បិតតែមាន រយៈពេលខ្លីក៏ពិតមែន តែគេអាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា ស្រីស្រស់ គៀត សុវណ្ណាឡាង កំពុងបាត់បង់ស្នេហាគ្រាដំបូង របស់នាងជាមួយ បុរសកំពូលស្នេហ៍ ដែលអាចនិយាយបានថា ក្ដីស្នេហានេះមាន ការស្វែងយល់ចិត្តថ្លើមគ្នា ដ៏ស៊ីជ្រៅបំផុត ។ ជាការពិត ស្នេហាគ្រាដំបូង គឺពិតជាន័យ មហាធំធេងណាស់ សម្រាប់មនុស្សម្នាក់ៗ មិនថាជាស្រីឬក៏ជាប្រុស ទេ ។ គៀត សុវណ្ណាឡាង ដែលជាតារាសម្ដែងល្បី តែនាងពិតជាមាន សេចក្ដីក្លាហាន ក្នុងការលាតត្រដាង ក្ដីស្រឡាញ់ ចំពោះម្ចាស់ស្នេហ៍ ដោយគ្មានភាពអៀនខ្មាស់ និងក៏ជាសារមួយ ជួយក្រើនរំឭកដល់ យុវវ័យ កុំឲ្យឆាប់ជឿលង់ក្នុងផ្លូវស្នេហា ទាំងវ័យក្មេង ព្រោះអាចស្ពាយ ជាប់នូវវិប្បដិសារី ទៅថ្ងៃក្រោយ ដូចជាតារាដ៏ស្រស់ ស្អាតម្នាក់នេះជាដើម។
សូមប្រិយមិត្តទស្សនា ការរៀបរាប់ អមដោយសម្លេង ខ្សឹបខ្សួលអួលដើមក របស់ គៀត សុវណ្ណាឡាង តើអ្នកទាំងអស់គ្នា មានអារម្មណ៍បែបណា?

 ဘာလုိ႕ငိုမွန္းလဲမသိဘူး ဘာေျပာတာလဲ နားမလည္ဘူးး
ဟီးးဟီးး ဒါေပမယ့္ ခ်စ္စရာေလးးး

0 comments:

ဘယ္ကလာတာလဲ

Flag Counter

နိုင္ငံတကာ ရုပ္သံသတင္းမ်ား ျကည့္ရန္ ကလစ္ပါ

submit အျမဲလုပ္ေနာ္